Tuesday, October 27, 2015


ចែកជូនដោយឥតគិតថ្លៃ ប្រើប្រាស់តាមការគួរ
រូបភាពត្រៃចីវរ និងឆ័ត្រក្លស់ (Vector.Ai)
 សប្បាយ នឹងធ្វើបុណ្យនារដូវកឋិនកាល
ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ១​ខែ​គត់ (២៩​ថ្ងៃ​) 

កឋិនកាល២០១៥

Thursday, October 22, 2015

សូមចូលរួមមតិលើទស្សនៈស្តីពីក្បាច់ខ្មែរ តាមការសិក្សាសិល្បៈខ្មែរតាំងពីសម័យបុរាណមកយើងមានរចនាបថស្ថាបត្យកម្មចំនួនច្រើនជាង១៤រចនាបថ ដូចជា រចនាបថភ្នំដា, រចនាបថសម្បូរណ៍, រចនាបថព្រៃក្មេង, កំពង់ព្រះ, បន្ទាយស្រី, អង្គរវត្ត, បាយ័ន...ជាដើម។ល។ ការដាក់រចនាបថថាឈ្មោះនេះ ឬឈ្មោះនោះ គឺអាស្រ័យទៅលើលក្ខណៈពិសេសដោយឡែកនៃសំណង់ស្ថាបត្យកម្មនោះ...។
ចំណែកការហៅឈ្មោះក្បាច់ចម្លាក់ក៏អាស្រ័យទៅលើកត្តាទាំងនោះដែរដូចជា ក្បាច់អង្គរ, ក្បាច់ភ្ញីទេស, ក្បាច់ភ្ញីវល្លិ, ក្បាច់ភ្ញីភ្លើង។
(១) ក្បាច់អង្គរ គឺជាក្បាច់ដែលហៅតាមក្បាច់ម៉្យាងដែលមានមូលដ្ឋាន និងមានលក្ខណៈល្អជាងគេនៅលើប្រាសាទអង្គរវត្ត ថាក្បាច់អង្គរតាមឈ្មោះរបស់ប្រាសាទអង្គរ (ក្បាច់នៅលើប្រាសាទបន្ទាយស្រីក៏ជាក្បាច់អង្គរដែរតែមានលក្ខណៈក្រឡោតជាងក្បាច់អង្គរនៅប្រាសាទអង្គរវត្ត។ ពាក្យថាអង្គរវត្ត មកពី នគរ (បុរី, ក្រុង) + វត្ត (ការប្រព្រឹត្តិ, អាវាស ឬ
អារាមជាទីនៅអាស្រ័យរបស់ពួកសមណៈ) = វត្តរបស់មហានគរ ឬ អារាមរបស់ក្រុង ។
សូម្បីតែត្រីងៀតនៅទឹកដីអង្គរ ក៏មានឈ្មោះថាត្រីងៀតអង្គរ ឬ ងៀតប្រាអង្គរ គឺត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខេត្តសៀមរាប។ ទឹកអង្គរបាក់ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុង រដូវសម្រក ។ល។ ដូច្នោះក្បាច់អង្គរមិនមែនអ្វីដទៃផ្សេងពីក្បាច់គោលដែលមានរចនាបថតាមបែបអង្គរវត្តនោះទេ។ ពាក្យថា ក្បាច់ មកពីពាក្យថាកាច់ សំដៅដល់ក្បាច់កាច់ចុះកាច់ឡើង។ បុរាណសរសេរ ក្បេច, ក្ប័ច សំដៅដល់ក្បាច់ គឺការរចនាវិចិត្រផ្សេងៗតាមការកាច់ចុះកាច់ឡើង។ ក្នុងន័យភាសាខ្មែរពាក្យថា អង្គ មានន័យថា អង្គជាតិព្រះឥសូរ, សិវលិង្គ គឺមិនមានន័យថាទួលទេ ដ្បិតលិង្គព្រះឥសូរតែងស្ថិតនៅលើទួលក៏ដោយគឺសំដៅដល់លិង្គព្រះឥសូរ ឬ អង្គសិវលិង្គ ជួនគេហៅទឹកអង្គ
សំដៅដល់ទឹកដែលគេធ្វើពិធីសិវរាត្រី។
(២) ក្បាច់ភ្ញីទេស គឺជាក្បាច់ម៉្យាងដែលមានទម្រង់ដូចរុក្ខជាតិទេស (ស្លឹកទេស)។ ត្រង់នេះមិនមែនសំដៅពាក្យថា ទេសន៍ ឬ ព្រះសង្ឃទេស ឬ ទេសនា ទៅវិញទៅមកទេសូមកុំយល់ច្រឡំ។ ការហៅឈ្មោះក្បាច់ខ្មែរទាំងអស់គឺច្រើនមានទស្សនៈចក្ខុវិស័យធៀបទៅនឹងធម្មជាតិ
ដូចជាក្បាច់អង្គរ មានលក្ខណៈជាទម្រង់ផ្កាឈូក កាលពីបុរាណគេមិនហៅថាក្បាច់អង្គរទេ គេហៅក្បាច់នេះថា ក្បាច់បទុម = ក្បាច់ផ្កាឈូក។ ក្នុងស្លឹករឹត សរសេរ រចនាបទ្ម អានថាបុទំ ដូចគ្នា គឺសំដៅការរចនាក្បាច់ត្របកផ្កាឈូក ឬ ក្បាច់អង្គរ នេះឯង មិនមែនជាការដាក់គរលើគ្នាទេ។ សព្វថ្ងៃអ្នកខ្លះច្រឡំថារចនាបថ (style) ជារចនាបទ្ម។
(៣) ក្បាច់ភ្ញីទេស គឺជាក្បាច់ដែលមានទស្សនៈចក្ខុវិស័យធៀបទៅនឹងធម្មជាតិ គឺរុក្ខជាតិដើមទេស មានស្លឹកឆែក មានផ្លែ មានផ្កា ជាដើម។
(៤) ភ្ញីវល្លិ ជាក្បាច់ដែលមានទស្សនៈចក្ខុវិស័យធៀបទៅនឹងធម្មជាតិ គឺតាមលំនាំវល្លិជាតិជាដើម។

អំពីក្បាច់

 
ក្បាច់ខ្មែរ-សេកចាន់ណា © 2016 - Designed by Templateism.com